លោកព្រុំ សំណាងនាំយកថវិកាលោក អ៊ូឈាងអភិបាលស្រុកកៀនស្វាយចូលបុណ្យសពម្តាយលោកអនុសេនីយ៍ឯក សុខ ណេតនាយរងប៉ុស្តិ៍បន្ទាយដែក

ខេត្តកណ្តាលៈដោយមានការយកចិត្តទុកដាក់ចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តកណ្តាលនិងលោក អ៊ូ ឈាងអភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ។នៅថ្ងៃទី០១ខែកុម្ភះ ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបាននាំយកថវិកា របស់លោកអ៊ូ ឈាងអភិបាលស្រុកកៀនស្វាយចូលបុណ្យសពម្តាយលោកអនុសេនីយ៍ឯកសុខ ណេត នាយរងប៉ុស្តិ៍បន្ទាយដែកក្នុងឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល។ដែលបានទទួលមណៈភាពកាលពីថ្ងៃទី៣១ខែមករាឆ្នាំ២០២១ដែលមានទីតាំងស្ថិតនៅភូមិកណ្តាលលើក្នុងឃុំបន្ទាយដែកស្រុកកៀនស្វាយដោយរោគាពាធ។
លោកព្រុំ សំណាងអធិការនគរបាលស្រុកកៀនស្វាយបានថ្លែងថាៈដោយលោកបានទទួលព័ត៍មានថាៈ
ម្តាយលោក សុខ ណេតនាយ រងប៉ុស្តិ៍បន្ទាយដែកបាន
ទទួលមណៈភាពហើយលោកក៍បានរាយការណ៍ជូនលោកអភិបាលស្រុកកៀនស្វាយនឹងនៅថ្ងៃនេះលោកអធិការស្រុកកៀនស្វាយបានដឹកនាំកមន្ត្រីក្រោមឱវាទបានយកថវិកាលោកអភិបាលស្រុកកៀនស្វាយមកចូលបុណ្យសពនិងសូមចូលរួមរំលែកទុក្ខផងដែរ។

លោក ព្រុំ សំណាងបន្តថាៈលោក អ៊ូ ឈាងអភិបាលស្រុកកៀនស្វាយនិងលោកស្រីឃ្លាំង សំបូតែងតែយកចិត្តទុកដាក់និងដោះស្រាយពីទុក្ខលំបាកជូនប្រជាពលរដ្ឋជានិច្ច។

ក្នុងនោះលោកអធិការក៏បាននាំយកថវិការបស់លោកអភិបាលស្រុកចំនួន ១,០០០,០០០៛ (មួយលានរៀល) អង្ករ១បាវ និងថវិការបស់លោកអធិការចំនួន ៤៩០,០០០៛(បួនរយកៅសិបពាន់រៀល)ជូនដល់ក្រុមគ្រួសារសពផងដែរសរុបថវិកាចំនួន ១,៤៩០,០០០៛ (មួយលាន បួនរយកៅសិបពាន់រៀល) ។

លោកសុខ ណេតតំណាងក្រុមគ្រួសារនៃសព សូមគោរពនិងសូមជូនពលោក អ៊ូ ឈាងអភិបាលស្រុកនិងលោកព្រុំ សំណាងអធិការនគរបាលស្រុកបានដឹកនាំក្រុមការងារមកចូលបុណ្យសពម្តាយនិងសូមជូនពរឲ្យមានសុខភាពល្អនិងជោគជ័យការងារ។