ឆ្លងចរន្តអគ្គីសនីបណ្ដាលអោយឆេះរោងភ្ញាស់កូនមាន់ទាំងស្រុងនៅឃុំគគីរ..

ខេត្តកណ្តាលៈ នៅថ្ងៃ ពុធ ០៦រោច ខែមាឃ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែ កុម្ភះ ឆ្នាំ២០២១ វេលាម៉ោង ១១ នឹង ៥៥ នាទី ថ្ងៃត្រង់ នៅចំនុចផ្ទះឈ្មោះ ស៊ូ ស្រីណេត ភេទស្រីអាយុ២៥ឆ្នាំ (ខ្មែរ)មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិស្លាបតាអោនឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើមានករណី អគ្គីភ័យមួយកើតឡើងបណ្ដាលអោយឆាបឆេះទូភ្ញាស់កូនមាន់ ធ្វើពីឈើជញ្ជាំងស័ង្កសីប្រក់ស័ង្កសីផ្ទាល់ដីចំនួន០១ខ្នង មានទំទទឹង០២ម៉ែត្រ នឹងបណ្តោយ០៣ ម៉ែត្រក្នុងភូមិស្លាបតាអោនឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល(សំភារះនៅក្នុងរោងគឺខូចខាតទាំងស្រុង)។

ក្រោយទទួលព័ត៌មានកំលាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលគគីរបានចុះទៅដល់កន្លែងកើតហេតុបាន សហការជាមួយអាជ្ញាធរនិងបងប្អូនប្រជាពលរដ្ឋជួយពន្លត់មិនអោយឆេះរាលដាដល់ផ្ទះអ្នកជិតខាងឡើយ ។

ដោយប្រើទឹកគីបនឹងទទឹកអាងបាញ់ពន្លត់អោយរលត់បានមួយរយភាគរយតាមការសន្និដ្ឋានបឋមករណីនេះ បណ្តាលមកពីផ្ទុះចរន្តអគ្គិសនី ។