ចោរលួចដោះស្លាកលេខរថយន្ដទៅបាត់ដោយសុវត្ថិភាពនៅក្នុងខណ្ឌពោធិ៍សែនជ័យ!

ភ្នំពេញ៖ មានករណីចោរមិនស្គាល់មុខបានលួចដោះស្លាកលេខរថយន្ដមួយគ្រឿងទៅបាត់ក្នុងបុរីញ្ញូហូមដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ច ស្ថិតនៅក្នងភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយស្លាកលេខដែលលោកចោរលួចដោះទៅបាត់នោះ មានស្លាកលេខ ភ្នំពេញ 2C.9202 ។

ហេតុការណ៍នេះបានកេីតឡេីង នៅយប់ថ្ងៃទី៦ខែកុម្ភ:ឆ្នាំ២០២១ ។

ជនរងគ្រោះដែលជាម្ចាស់រថយន្តមាន ឈ្មោះប៉ែន ឡា ស្នាក់នៅផ្ទះជួល ស្ថិតនៅក្នងភមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍ជ័យ មានស្រុកកំណេីត នៅខេត្ដស្វាយរៀង ដែល មានមុខរបរ អ្នកសារព័ត៌មាន ។

បេីតាមការរៀបរាប់របស់លោក ប៉ែន ឡា បានប្រាប់ក្រុមអ្នកសារព័ត៌មានយេីងឲ្យដឹងថា នៅមុនពេលកេីតហេតុ លោកបានយករថយន្តមកចតទុកដូចសព្វដងនៅកន្លែងកេីតហេតុខាងលេី ហេីយចូលសំរាក លុះព្រឹកឡេីងថ្ងៃទី៦ខែ កុម្ភ:ឆ្នាំ២០២១ដេីរមកមេីលរថយន្ដក៍មិនឃេីញស្លាកលេខរថយន្ដព្រោះថាត្រូវបានលោកបងចោរលួចដោះស្លាកលេខយកទៅបាត់។

បច្ចុប្បន្នជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលសង្កាត់ចោមចៅទី១រួចរាល់ហេីយដេីម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវរកជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

គូររម្លឹកដែរថា នៅក្នុងទឹកដីខណ្ឌពោធិ៍សែននេះគេសង្កេតឃេីញថាមានភាពអសន្ដិសុខដែលសំបូរទៅដោយចោរលួច រថយន្ដ ,លួចស្លាកលេខរថយន្ដ សមក្មភាពលួចកាច់សោករម៉ូតូ និងសកម្មភាពឆក់កេីតឡេីងជាបន្តបន្តាប់។

ពលរដ្ឋលេីកឡេីងថាបេីមានភាពអសន្ដិសុខកេីនឡេីងបែបនេះពួកគាត់មានការព្រួយបារម្ភអំពីសុវត្ថិភាពទ្រព្យសម្បត្ដិរបស់ពួកគាត់ណាស់សព្វថ្ងៃ។

ពលរដ្ឋរង់ចាំមេីលថាតេីអាជ្ញាធរពាក់ព័ន្ធ ឬថ្នាក់លេីនិងមានវិធានបែបណាបេីនៅក្នុងភូមិឃុំមិនសុវត្ថិភាពបែបនេះ៕