លោកវរសេនីយ៍ឯកព្រុំសំណាងអធិការនគរបាលស្រុកកៀនស្វាយដឹកនាំមន្ត្រីក្រោមឱវ៉ាទសួរសុខទុក្ខលោកនៅ នឿនអតីតនាយប៉ុស្តិ៍កំពង់ស្វាយដែលកំពង់សម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ!

ខេត្តកណ្តាលៈដោយមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាល។
នៅថ្ងៃទី០៩ខែកុម្ភៈឆ្នាំ២០២១លោកវរសេនីយ៍ឯកព្រុំសំណាងអធិការនគរបាលស្រុកកៀនស្វាយបានដឹកនាំមន្ត្រីក្រោមឱវាទសួរសុខទុក្ខនិងនាំយកថវិកាជួយឧបត្ថម្ភលោក នៅ នឿន អតីតនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ស្រុកកៀនស្វាយខេត្តកណ្តាល។
កំពង់សម្រាកព្យាបាលជម្ងឺ(វះកាត់សាច់ដុះក្នុងថ្លើម)នៅមន្ទីរពេទ្យកេតុមាលា ហៅ ពេទ្យ១៧៩ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងនោះលោកអធិការក៏បាននាំយកថវិកាចំនួន ៩០០,០០០៛(កៅសិបម៉ឺនរៀល)ជួយឧបត្ថម្ភដល់លោក នៅ
នឿន ដើម្បីជួយដោះស្រាយ ថ្លៃព្យាបាលជម្ងឺដែលមានការខ្វះខាតក្នុងជីវភាព។

លោកអធិការស្រុកកៀនស្វាយក៍បាន
ជូនពរលោក នៅ នឿន ឲ្យឆាប់ជាពីជម្ងឺនិងដើម្បីត្រឡប់ទៅគេហដ្ឋានវិញ ។
សូមបញ្ចាក់ថាៈលោកវរសេនីយ៍ឯកព្រុំសំណាងអធិការនគរបាលស្រុកកៀនស្វាយតែងតែយកចិត្តទុកដាក់និងដោះស្រាយជូនមន្ត្រីក្រោមឱវ៉ាទនិងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានស្រុកកៀនស្វាយជានិច្ចហើយជាផ្នែកមួយចូលរួមចំណែកការអភិវឌ្បន៍ប្រទេសជាតិក្រោមការដឹកនាំរបស់
សមេ្តច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។