លោក អ៊ូ ឈាងគណៈបញ្ចាការឯកភាពស្រុកកៀនស្វាយបើកកិច្ចប្រជុំដើម្បីពង្រឹងសន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំចិន.វៀតណាម

ខេត្តកណ្តាលៈដើម្បីអោយមានសន្តិសុខសុវត្ថិភាព​​ល្អ ក្នុងមូលដ្ឋានស្រុកកៀនស្វាយពិធី បុណ្យចូលឆ្នាំចិន.វៀតណាមនៅ
ថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០២១លោក អ៊ូ ឈាង គណៈបញ្ចាការឯកភាពស្រុកកៀនស្វាយខេត្តកណ្តាលបានបើកកិច្ចប្រជុំដើម្បីពង្រឹងសន្តិសុវត្ថិភាពឲ្យបរិយាកាសល្អពិធី បុណ្យចូលឆ្នាំចិន.វៀតណាមនាពេលខាងមុខនេះ។ដោយមានការអញ្ចើញចូលរួមពីលោក.លោកស្រីអភិបាល រងស្រុកនិងលោកព្រុំ សំណាងអធិការនគរបាលស្រុកកៀនស្វាយនិងលោកអ៊ួន សុផាតមេបញ្ចការមូលដ្ឋានកងរាជអាវុធហត្ថស្រុកនិងមន្ត្រីចំណុះរដ្ឋបាលសាលាស្រុកព្រមទាំងលោកមេឃុំនិងលោកនាយប៉ុស្តិ៍ទូទាំងស្រុកកៀនស្វាយ។

លោកអ៊ូ ឈាងបានថ្លែងថាៈដោយមានការណែនាំចង្អុលបង្ហាញពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្តាលនៅថ្ងៃនេះរដ្ឋបាលស្រុកកៀនស្វាយបានបើកកិច្ចប្រជុំនិងផ្សព្វផ្សាយផែនការដើម្បីរក្សាការពារសន្តិភាពសុវត្ថិភាពក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន.វៀតណាម។ដែលចាប់ផ្តើមនៅថ្ងៃទី១១កុម្ភៈ រហូតដល់ថ្ងៃទី១៤ ខែកុម្ភះឆ្នាំ២០២១ខាងមុខនេះ។

លោក អ៊ូ ឈាងបន្តថាៈកងកម្លាំងនិងមន្ត្រីដែលមានការពាក់ព័ន្ទព្រមទាំងអាជ្ញាធរឃុំ
និមួយៗត្រូវបន្តយកចិត្តទុកដាក់រក្សាការពារសន្តិសុខសុវត្ថិភាពឲ្យបានល្អនិងត្រូវទប់ស្គាត់រាល់សកម្មភាពរបស់សង្គមងងឹតក្រែង លោ ពួកវាធ្វើសកម្មភាពនាពេលបងប្អូនប្រជាពលរដ្ឋចិន.វៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំ។

លោក អភិបាល ស្រុកបន្តថាៈអាជ្ញាធរឃុំនិងកម្លាំងប៉ុស្តិ៍ត្រូវចុះធ្វើការអប់រំនិងណែនាំដល់បងប្អូនប្រជាពលរដ្ឋ មិនត្រូវលក់គ្រឿងផ្ទុះនិងផាវឡើយបើគាត់មិនស្តាប់ការណែនាំរបស់យើងទេនោះនឹងយើងរឹបអូសវត្ថុតាងទាំងនោះយកមករក្សា ទុកសិនដើម្បីដោះស្រាយគ្នានៅពេលក្រោយ។

លោក អភិបាល ស្រុកកៀនស្វាយបន្តទៀតថាៈដាក់ខាតមិនត្រូវមានផ្ទុះផាវឡើយនៅថ្ងៃបុណ្យចូលឆ្នាំចិន.វៀតណាមហើយត្រូវទប់ស្គាត់ការចាក់ធុងបាស់និងការ រាំមានការប្រមូលផ្តុំមនុស្សច្រើននៅលើដងផ្លូវសារធារណៈមិនឲ្យមានឡើយ។

លោកអភិបាលស្រុកកៀនស្វាយក៍បានលើកឡើងទៀតថាៈកម្លាំងដែលនៅតាមគោលដៅនិមួយៗត្រូវប្រចាំការ២៤ម៉ោងលើ២៤ម៉ោងដើម្បីត្រៀមកម្លាំងចុះជួយអន្តរាគមក្រែងលោមានហានិភ័យកើតឡើងប្រការណាមួយនោះ។លោកអភិបាលស្រុកក៍បានលើកឡើងថាៈយើងចេះណែនាំដល់គាត់ចូលរួមទប់ស្គាត់ការ រាលដាលនៃការឆ្លងជម្ងឺកូវីដ-១០បានឲ្យបានល្អហើយឲ្យគាត់ស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាលលាងដៃនិងដោះសារប៊ូឲ្យបានញឹកញ៉ាប់ជែល.បាញ់អាកុលនិងពាក់ម៉ាស់។
ដោយឡែកអាជ្ញាធរឃុំនិមួយៗត្រូវថែទាំបរិស្ថានឲ្យស្អាតនៅតាមដងផ្លូវសារធាណៈនិងមើលការចាក់សំរាមនិងក្រុមឡានដឹកដីនិងដឹកខ្សាច់ឲ្យគាត់អនុវត្តតាមបច្ចេកទេសគ្របឲ្យជិត។