ឯកឧត្ដម ចាប វន្នី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល អញ្ជើញចូលរួមពិធីបុណ្យសពឈ្មោះ ហន អ៊ុក មន្ត្រីកិច្ចសន្យា


ខេត្តកណ្ដាល ៖ នៅរសៀលថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២១នេះ ឯកឧត្ដម ចាប វន្នី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់៧ថ្ងៃ សពលោក ហន អ៊ុក មន្ត្រីជាប់កិច្ចសន្យាមន្ទីរព័ត៌មានខេត្តកណ្ដាល ស្ថិតក្នុងភូមិត្រពាំងកណ្ដុរឃំុត្រពាំងក្រញ៉ូង ត្រាំកក់ ខេត្តតាកែវ។
ឯកឧត្ដម និងលោកជំទាវ ព្រមទាំងសហការី បានអុចធុបឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធសពលោក ហន អ៊ុក ឲ្យបានកើតក្នុងសុគតិភព កំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្ដម បាននាំយកបច្ចេយ័ជូនដល់ម្ចាស់ដើមទាន ប្រធានដើមបុណ្យ ដើម្បីយកទៅចាត់ចែងក្នុងកម្មវិធីបុណ្យ។
បន្ទាប់មកឯកឧត្ដម បានធ្វើការសំណេះសំណាលជាមួយក្រុមគ្រួសារសព និងលោកតា លោកយាយ ដែលបានអញ្ជើញមកក្នុកម្មវិធីបុណ្យ ៕