ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី០២នាក់ប្ដីប្រពន្ធពីបទករណីលួច

បាត់ដំបង:ដោយអនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មាន​ការ​សម្របសម្រួល​ទៅលេី​នីតិវិធី​ពី​ ឯកឧត្ដម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃទី​ ១០​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ០៧:៣៨​ នាទី​ នៅ​ចំណុច​ក្រុមទី​ ០១​ ភូមិ​វត្តលៀប​ សង្កាត់​ចំការសំរោង​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​​កម្លាំង​ ក្រុម​អន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ លួច​ (​ យក​ទ្រព្យ​សម្បត្តិ​​ )​ ០១​ ករណី​ នឹង​បាន​ធ្វេីការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០២​ នាក់​ ឈ្មោះ​ វ៉ា​ យ៉ុង​ ភេទប្រុស​ អាយុ​ ៥៣​ ឆ្នាំ​ មានទីលំនៅ​ ក្រុមទី​ ០១​ ភូមិ​វត្តលៀប​ សង្កាត់​ចំការសំរោង​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។ ឈ្មោះ​ សុខ​ ផល្លា​ ភេទ​ស្រី​ អាយុ​ ៥៤​ ឆ្នាំ​ មានទីលំនៅ​ក្រុមទី​០១​ ភូមិ​វត្តលៀប​ សង្កាត់​ចំការសំរោង​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

កាលពី​ថ្ងៃទី​ ០៩​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១៣:៤០​ នាទី​ នៅ​ចំណុច​ក្នុង​ផ្សារ​បន្លែ​ ភូ​ ពុយ​ ស្ថិតក្នុងភូមិ​អញ្ចាញ​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ខាងលេី​ឈ្មោះ​ សុខ​ ផល្លា​ បាន​ធ្វេី​សកម្មភាព​ទិញ​ចេក​របស់​ជនរងគ្រោះ​ ឈ្មោះ​ កាន់​ កុឡាប​ ភេទស្រី​ អាយុ​ ៥៣​ ឆ្នាំ​ ដែល​មាន​ទីលំនៅ​ ភូមិ​ថ្នល់​ទទឹង​ ឃុំ​អូរអណ្តូង​ ស្រុក​សាលាក្រៅ​ ខេត្ត​ប៉ៃលិន​ នៅ​ពេល​ដែល​កំពុង​ទិញ​ចេក​នោះ​ ជនសង្ស័យ​ បាន​អោយ​ជនរងគ្រោះ​ច្រក​ចេក​អោយ​ខ្លួន​ ដោយ​ឃេីញ​ជនរងគ្រោះ​កំពុង​តែ​ច្រក​ចេក​នោះ​ ជនសង្ស័យ​ក៏បាន​លួច​យក​កាបូប​ស្ពាយ​ដែល​ជនរងគ្រោះ​ទុក​នៅ​ខាង​ក្រោយ​ខ្នង​ រួច​ដេីរ​ចេញ​គេចខ្លួន​ ឡេីង​ជិះ​ម៉ូតូ​ជាមួយ​ ជនសង្ស័យ​ ឈ្មោះ​ វ៉ា​ យ៉ុង​ ដែល​ត្រូវ​ជា​ប្តី​របស់​ខ្លួន​ហេីយ​គេច​ខ្លួន​បាត់។

វត្ថុតាង​ដកហូត​រួម​មាន​ ៖​ ម៉ូតូ​ ០១​ គ្រឿង​ម៉ាក​ហុងដា​ ឌ្រីម​ សេ​ ១២៥​ ពណ៌​ ខ្មៅ​ ស៊េរីឆ្នាំ​ ២០២០​ លេខ​តួ-​ម៉ាស៊ីន​ 5813865 ពាក់ស្លាកលេខ​ បាត់ដំបង​ 1AL 7138 ។ កាបូប​ស្ពាយ​ពណ៌​ ដី​ ចំនួន​ ០១​ ទូរស័ព្ទ​ដៃ​ ម៉ាក​ OPPO​ ចំនួន​ ០១​ គ្រឿង​ ប្រាក់​ដុល្លារ​ ចំនួន​ ៣៧០០​ ដុល្លារ​ ប្រាក់​បាត​ចំនួន​ ៩០,០០០​ បាត​ អាវ​យឺត​ដៃ​វែង​ ពណ៌​ លឿង​ ០១​ និង​ ខោ​ជេីង​វែង​ ពណ៌​ ខ្មៅ​ ០១​ (​ ជា​ខោអាវ​ដែល​ជនសង្ស័យ​ពាក់​ធ្វេី​សកម្មភាព​ )​

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។