កម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋឃាត់ខ្លួនជនសង្ស័យបានពីនាក់ដោយពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តកណ្ដាល :នៅ ថ្ងៃសុក្រ០១កើត ខែផល្គុន ឆ្នាំ ជូត ទោស័ក ពស ២៥៦៤ ត្រូវថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២១សមត្ថកិច្ចផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋបានចុះឃាត់ខ្លួនជនសង្ស័យបានចំនួន 2 នាក់ពាក់ព័ន្ធនឹងករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ១២.០២.២០២១ វេលាម៉ោង ១៥.៣០នាទី ដែលស្ថិតនៅចំណុច ភូមិពពាលខែ ឃំុដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល។

ជនសង្ស័យៈ ០៣ នាក់ប្រុស ១- ឈ្មោះបាន ម៉ុងការ៉ាត់ ហៅម៉ាប់ ភេទប្រុសអាយុ២៥ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
មានទីលំនៅភូមិ ឃុំកើតហេតុ (ឃាត់ខ្លួន)
២- ឈ្មោះសោម សារ៉ុង ហៅអន្ទង់ ភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ
មានទីលំនៅភូមិ ឃុំកើតហេតុ (ឃាត់ខ្លួន)

៣-ឈ្មោះស៊ុម ផាន់ណា ហៅទៀក ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិឃុំកើតហេតុ មុខរបរជាងថតរូប(គេចខ្លួន)

វត្ថុតាងចាប់យករួមមាន៖១ -ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៣កញ្ចប់តូច០២កញ្ចប់-ធំ០១កញ្ចប់២ – សម្ភារះវិចខ្ចប់ ប្រើប្រាស់មួយចំនួន។

សភាពនៃរឿងហេតុ នៅថ្ងៃ.ខែ.ឆ្នាំ វេលាម៉ោងកើតហេតុខាងលើដោយទទួលពត៍មានពីប្រជាពលរដ្ឋល្អបានផ្តល់ពត៍មានប្រាប់ កម្លាំងសមត្តកិច្ចថា: មានសកម្មភាពជួញដូរគ្រឿងញឿន(ម៉ាទឹកកក)នៅចំណុចកើតហេតុខាងលើ ក្រោយពីទទួលពត៍មានបានភ្លាមកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ សហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ បានចុះដល់ចំណុចកើតហេតុឃាត់ខ្លួន ជនសង្ស័យឈ្មោះបាន ម៉ុងការ៉ាត់ហៅម៉ាប់ ភេទប្រុសនិងឈ្មោះសោម សារ៉ុងហៅអន្ទុងភេទប្រុស រួមហ្នឹងវត្ថុតាងថ្នាំញៀចំនួន០៣កញ្ចប់(តូច២កញ្ចប់.ធំ១កញ្ចប់) នឹងវត្ថុតាងមួយចំនួនផ្សេងទៀត រួចកំលាំងក៏បានបញ្ចូនជនសង្ស័យរួមហ្នឹងវត្ថុតាងមកប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋដើម្បីសួរនាំ

នៅចំពោះមុខសមត្តកិច្ចជនសង្ស័យបានសារភាពថា វត្ថុតាងថ្នាំញៀនចំនួន០៣កញ្ចប់(តូច០២កញ្ចប់.ធំ០១កញ្ចប់)ខាងលើ គឺពិតជារបស់ខ្លួនពិតប្រាកដមែនដោយខ្លួនបានទិញមកពីឈ្មោះស៊ុម ផាន់ណា ហៅទៀកភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិពពាលខែឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាលក្នុង០១កញ្ចប់ធំតំលៃ២០០០០០៛(ម្ភៃមឺនរៀល) ដើម្បីយកទៅវិចខ្ចប់ លក់បន្ត ខណះកំពង់ដើរទៅធ្វើការវិចខ្ចប់ក៏ត្រូវសមត្តកិច្ចឃាត់ខ្លួនតែម្តង។
ក្រោយពីទទួលបានចំលើយសារភាពពីជនសង្ស័យខាងលើកំលាំងបានសុំគោលការពីលោកអធិការនគរបាលស្រុកកៀនស្វាយ បង្កើតគណះកម្មាការត្រួតពិនិត្យឆែកឆេរផ្ទះរបស់ឈ្មោះស៊ុម គន្ថា ហៅធាវី ភេទស្រីអាយុ៣៦ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិពពាលខែឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល(ត្រូវជាបងស្រីបង្កើតរបស់ឈ្មោះស៊ុម ផាន់ណាហៅទៀក)ដោយមានការចូលរួមពីកំលាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ កំលាំងប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋ លោកមេឃុំដីឥដ្ឋក្រុមប្រឹក្សាឃុំលោកមេភូមិនិងសាមីខ្លួនម្ចាស់ផ្ទះផ្ទាល់ ក្រោយពីត្រួតពិនិត្យឆែកឆេររួចជាលទ្ធផលគឺមិនឃើញអ្វីគួរអោយកត់សំគាល់នោះទេ ហើយគណះកម្មាការក៏មិនបានធ្វើការដកហូតវត្ថុតាងអ្វីពីផ្ទះរបស់ឈ្មោះស៊ុម គន្ថាហៅធាវីនោះដែរ។

ចំនែកជនសង្ស័យទាំងពីរនាក់ក្រោយពីសួរនាំរួចរួមហ្នឹងវត្ថុតាងបាន បញ្ចូនទៅកាន់ផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនិតិវិធី។

និងគោរពសុំគោលការណ៍មេស្រាវជ្រាវតាមរកឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ុំ ផាន់ណា ហៅ ទៀក ភេទប្រុសដើម្បីចាត់ការតាមនីតិវិធី។