កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលត្នោតជុំសហកាជាមួយកម្លាំងនគបាលផ្នែកបទលើសគ្រឿងញៀនស្រុកក្រគរបានឃាត់ខ្លួនជនសង្ស័យ០១នាក់ជាមុខសញ្ញានៅឃុំត្នោតជុំ

ខេត្តពោធិ៍សាត់:ដោយមានកិច្ចសហការពីអាណាព្យាបាល សំណូមពរ សូមឲ្យសមត្ថកិច្ចជួយឃាត់ខ្លួន មុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៨និង ១៤នាទី កំលាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន សហការកំលាំងប៉ុស្ដិ៍ត្នោតជុំសរុប ០៤នាក់ បានចុះឃាត់ខ្លួនមុខសញ្ញាបានចំនួន ០១នាក់ ត្រង់ចំណុចផ្ទះជនសង្ស័យស្ថិតក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ឈ្មោះ ផូ ភេទ ភេទ ប្រុស អាយុ ២៥ឆ្នាំ ជន ជាតិខ្មែរ សញ្ជាតិខ្ម្មែរមុខរបរមិនពិតប្រាកដ កំរិតវប្បធម៌ថ្នាក់ទី ៩ថ្មី ប្រពន្ធឈ្មោះហៀង ពិត អាយុ ២៣ឆ្នាំ មុខរបកសិករមានកូន ០១ ប្រុសស្រុកកំណើតភូមិបឹងកក់ ឃុំឈូកស ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងបច្ចុប្បន្នរស់ ភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់
ឪពុកឈ្មោះ ឃិន ភុន អាយុ ៦០ឆ្នាំ មុខរបរកសិករម្ដាយឈ្មោះ ថោង ឃឿន អាយុ ៥៧ឆ្នាំ មុខរបរកសិករបច្ចុប្បន្នរស់ ភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

វត្ថុតាង៖ មានសារធាតុញៀនក្នុងទឹកនោម វិជ្ជមាន(+)បច្ចុប្បន្ន៖ មុខសញ្ញាឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជារបស់លោកកូយ កាន់យ៉ាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១០ និង៣ នាទី ដើម្បីរៀបចំនិតិវិធីបញ្ជូនទៅមណ្ឌលស្ដានិតិសប្បទាតាមសំណូមពរអាណាព្យាបាល។