
នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យ១នាក់ដោយពាក់ព័ន្ធនឹងករណីលួចទូរសព្ទដៃនិងប្រាក់…..
ខេត្តបាត់ដំបង: ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាខេត្តបាត់ដំបងក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលទៅលេីនីតិវិធីពី ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ១៧:៤៥នាទី នៅចំណុចភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាប ជនសង្ស័យ ០១ នាក់ ឈ្មោះ កែវ លីដា ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលពាក់ព័ន្ធនឹងករណី លួច ( យកទូរស័ព្ទដៃ និង ប្រាក់ ) របស់ជនរងគ្រោះ ឈ្មោះ ម៉ី អ៊ូជី ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិអញ្ចាញ សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ២២:៤៩ នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះ ។
សម្ភារៈបាត់បង់មាន ៖ ទូរស័ព្ទដៃ ម៉ាក VIVO ចំនួន ១០ គ្រឿង ទូរស័ព្ទដៃម៉ាក OPPO ចំនួន ១៥ គ្រឿង ទូរស័ព្ទដៃម៉ាក Realme ចំនួន ០៤ គ្រឿង ទូរស័ព្ទដៃម៉ាក Samsung ចំនួន ០៣ គ្រឿង I pad ចំនួន ០១ គ្រឿង
ទឹកអប់ម៉ាក Versace ចំនួន ០១ ដប
កាបូបម៉ាក Pedro ចំនួន ០១ ប្រាក់ខ្មែរ ចំនួន ៣,០០០,០០០ រៀល ( បីលានរៀល )
ក្រោយពីសមត្ថកិច្ចយេីងបានធ្វេីការសាកសួររួច ជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពលួចយក ទូរស័ព្ទដៃ និង ប្រាក់ របស់ជនរងគ្រោះខាងលេីពិតប្រាកដមែន ។
វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូ ០១ គ្រឿង ម៉ាក គឺវ៉ា ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1CL-8793 ទូរស័ព្ទដៃម៉ាក Iphone ១២ pro max ពណ៌ ខៀវ ០១ គ្រឿង លោហធាតុពណ៌លឿង ( ចិញ្ជៀន ) ដាំត្បូងពណ៌ស ថ្លាចំនួន ០៣ វង់ នាឡិកាដៃចំនួន ០២ គ្រឿង
បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ។



