លោកឌីរ័ត្នខេមរុណអភិបាលរងខណ្ឌមានជ័យបានពាំនាំយកអំណោយ កាកបាទក្រហមកម្ពុជាជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រគ្មានទីពឹងចំនួន 25 គ្រួសារ

ខណ្ឌមានជ័យ:នៅព្រឹកថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ​២០២១នេក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា បានចុះ សំណេះសំណាល សាកសួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌អនុសាខកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទីទាល់ក្រ ចាស់ជរា គ្មានទីពឹង ចំនួន ២៥គ្រួសារ មកពី ៦ ភូមិ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងឱកាស់នោះដែរ ឌី រ័ត្នខេមរុណ ប្រធានអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល

“កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។ ទន្ទឹមនឹងនេះ លោកប្រធានគណៈកម្មាធិការអនុសាខាក៏សូមអំពាវនាវដល់បងប្អូនទាំងអស់បន្តយកចិត្តទុកដាក់ ថែរក្សាសុខភាព​ ជាពិសេសបន្តការពារ​ និងរក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមទប់ស្កាត់​បង្ការហានិភ័យពីការរីករាលដាលនៃជំងឺ កូវីដ-១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នា ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ ១បាវ=២៥គីឡូក្រាម
មី ១០កញ្ចប់ទឹកត្រី ១ដបទឹកសុីអុីវ ១ដបត្រីខ ២កំប៉ុង ទឹកដោះគោ ១កំប៉ុងទឹកក្រូច ២កំប៉ុង ថវិកា ២មុឺនរៀល ៕