នគរបាលប៉ុស្តិ៍រដ្ឋបាលសំរោងធំសហការជាមួយកម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយបានឃាត់ខ្លួនជនសង្ស័យ02នាក់រួមទាំងថ្នាំញៀន07កញ្ចប់

ស្រុកកៀនស្វាយខេត្តកណ្តាល:នៅថ្ងៃសៅរ៍ ៩កើត ខែផល្គុន ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២១កម្លាំងនគបាលផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយបានសហការជាមួយកម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលសំរោងធំបានឃាត់ខ្លួនជនសង្ស័យបានពីនាក់ដោយពាក់ព័ន្ធនឹងករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)ហេតុការណ៍នេះបានកើតឡើងនៅនៅថ្ងៃទី ២០.០២.២០២១ វេលាម៉ោង ២០.៣០នាទី ដែលស្ថិតនៅចំណុច៖ភូមិជ្រោយដង ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យៈ ០៣ នាក់ប្រុស ១-ឈ្មោះ យ៉ាង ឧត្តម (អ៊ីង) ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដមានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ។(ឃាត់ខ្លួន)

២-ឈ្មោះ ពុំ កាណុន ភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរមុខរបរពុំពិតប្រាកដមានទីលំនៅភូមិ ឃុំកើតហេតុ (ឃាត់ខ្កួន)៣-ឈ្មោះ សាត់ ប៊ុនធឿន(ទក) ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដមានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។(រត់គេចខ្លួន)

វត្ថុតាងចាប់យករួមមាន៖
១ -ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៧កញ្ចប់តូច(មិនទាន់ថ្លឹង)២-ម៉ូតូ០១គ្រឿងម៉ាកគុបជ្រុង ពណ៌ទឹកប្រាក់ គ្មានផ្លាតលេខ
៣- ទូរស័ព្ទឌឹដៃមួយគ្រឿង ម៉ាក់NOKIA អ៊ិនចុចពិលព័ណខៀវ៤-សម្ភារះវិចខ្ចប់ ប្រើប្រាស់មួយចំនួន។

សភាពនៃរឿងហេតុ នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើដោយទទួលព័ត៌មានពី
ប្រជាពលរដ្ឋល្អបានផ្តល់ព័ត៌មានប្រាប់ កម្លាំងសមត្តកិច្ចថា ៖ មានសកម្មភាព ជួញដូរនិងប្រើប្រាស់គ្រឿងញឿន(ម៉ាទឹកកក)នៅចំណុចកើតហេតុខាងលើ។

ក្រោយពីទទួលព័ត៌មានបានភ្លាម កម្លាំងសមត្តកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ សហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ បានចុះទៅដល់ចំណុចកើតហេតុ ឃាត់ខ្លួន ជនសង្ស័យឈ្មោះ ពុំ កាណុន ភេទប្រុសនិងឈ្មោះ យ៉ាង ឧត្តម (អ៊ីង)ភេទប្រុស រួមនិងវត្ថុតាងថ្នាំញៀនចំនួន០៧កញ្ចប់តូចនឹងសម្ភារះប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ។

ចំណែកជនសង្ស័យ ឈ្មោះសាត់ ប៊ុនធឿន ហៅ ទកភេទប្តុសរត់គេចខ្លួនបាត់ រួចកំលាំងក៏បានបញ្ចូនជនសង្ស័យ ទងពីរនាក់ រួមហ្នឹងវត្ថុតាងមកប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំដើម្បីសួរនាំ ។

នៅចំពោះមុខសមត្តកិច្ចជនសង្ស័យបានសារភាពថា វត្ថុតាងថ្នាំញៀនចំនួន០៧កញ្ចប់តូចខាងលើ គឺជាថ្នាំញៀនរបស់ពិតប្រាកដមែន ហើយខ្លួនបានទិញពីឈ្មោះ សាត់ ប៊ុនធឿន (ទក)ចំនួន១០០០០០៛(ដប់មុឺនរៀល)ពិតប្រាកដមែនដោយខ្លួនបានទិញដើម្បីយកទៅវិចខ្ចប់ លក់បន្ត នៅពេលកំពង់វិចខ្ចប់បំរុងនិងចេញយកទៅលក់ឲ្យគេក៏ត្រូវសមត្តកិច្ចឃាត់ខ្លួនតែម្តង។

រួច កម្លាំងសមត្តកិច្ចបានបញ្ជូនជនសង្ស័យទាំងពីរនាក់ រួមហ្នឹងវត្ថុតាង បាន មកកាន់ផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនិតិវិធី។

និងគោរពសុំគោលការណ៍មេតាមស្រាវជ្រាវតាមរកឃាត់ខ្លួនជនសង្ស័យឈ្មោះ សាត់ ប៊ុនធឿន(ទក)ភេទប្រុសដើម្បីចាត់ការតាមនីតិវិធី